Skip to content
គេហទំព័រ បាវិតញូស៍

គេហទំព័រ បាវិតញូស៍

www.k-bavetnews.com.kh

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

សហការី November 20, 2025

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ,លោកមេបញ្ជាការ កងអនុសេនាធំចល័ត និងមេបញ្ជាការកងអនុសេនាតូចចល័តផងដែរ ៕

ក្នុងដំណើរការកិច្ចប្រជុំនោះដែរ នាយទាហាន-នាយទាហានរង ក៏បានការលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងការងារប្រចាំថ្ងៃ ដើម្បីធ្វើការកែសម្រួល និងដោះស្រាយធ្វើឲ្យការងារក្នុងអង្គភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍លើកឡើងអំពីការខិតខំអនុវត្តតួនាទីភារកិច្ចមិនថាយប់មិនថាថ្ងៃ ក្នុងនាមជាកងកម្លាំងត្រូវតែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ក្រៅពីការអនុវត្តនូវបទបញ្ជា និងបំពេញភារកិច្ចកងកម្លាំងត្រូវមានក្រមសីលធម៌ សុជីវធម៌ និងពាក្យសម្តីឲ្យបានល្អជាមួយអង្គភាពផ្សេងៗ រួមទាំងប្រជាពលរដ្ឋផងដែរ ។ លោកបានបន្តទៀតថាក្រោយអង្គភាពដាក់ឲ្យប្រើប្រាស់នូវលេខ Hotline 1292 គឺបានជួយដល់ប្រជាពលរដ្ឋច្រើន ជាពិសេសករណីហឹង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ជាដើម ករណីទាំងនេះបង្កឲ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ដូច្នេះកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវបន្តការចុះល្បាតជាប្រចាំ និងត្រូវយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា ប្រចាំការ ត្រូវរៀបចំ និងតាមដានឲ្យដិតដល់ក្រែងមានប្រជាពលរដ្ឋមកប្តឹង ឬត្រូវការកម្លាំងរបស់យើងជួយដល់ពួកគាត់ក្នុងករណីផ្សេងៗជាដើម ។
នៅជាចុងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបញ្ជាក់ថា កម្លាំងក្នុងអង្គភាពទាំងមូលត្រូវ បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចេះស្រលាញ់ គោរព និងឲ្យតម្លៃគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ ពីព្រោះយើងជាកម្លាំងនៅក្នុងអង្គភាពតែមួយ ហើយធ្វើការងារជូនអង្គភាពដូចគ្នា ត្រូវថែសុខភាពឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់ បើគ្មានសុខភាពទេអ្វីៗក៏គ្មានដែរ។

Post navigation

Previous: ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី…
Next: ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា

ព័ត៌មានថ្មីៗ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត
  • ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

January 15, 2026
សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !
  • ព័ត៌មានជាតិ

សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

January 13, 2026
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ
  • ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ

January 10, 2026
បទចម្រៀង: គុណទេវតា បទចម្រៀង: គុណទេវតា
  • ព័ត៌មានជាតិ

បទចម្រៀង: គុណទេវតា

January 7, 2026
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់

January 7, 2026
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា
  • ព័ត៌មានជាតិ

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

January 7, 2026
  • ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត
  • សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ
  • បទចម្រៀង: គុណទេវតា
  • លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់