កណ្ដាល៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ វត្តពោធិព្រឹក្សបានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ ស្ថិតក្នុង ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ព្រទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហុឹម ម៉ាលី និងក្រុមគ្រួសារ
ការប្រារព្ធពិធីក្រុងពាលីនេះ មានគោលបំណងបួងសួងសុំសេចក្តីសុខ និងភាពរលូនក្នុងដំណើរការរៀបចំពិធីបុណ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត។
ព្រឹត្តិការណ៍បុណ្យអុំទូកប្រារព្ធចំនួន០២ថ្ងៃគឺថ្ងៃ៣១តុលានិងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៦នៅស្រុកល្វាឯម។
